| ប្រវត្តិរូបក្រុមហ៊ុនកាណាតិក |
ក្រុមហ៊ុនកាណាតិកគឺជាក្រុមហ៊ុនដំបូងគេ ដែលលក់វចនានុក្រមជាភាសាខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានចាប់ផ្តើមដំនើរការនៅឆ្នាំ២០០៤ដោយមានវចនានុក្រមដែលអាចបកប្រែពីភាសាខ្មែរទៅអង់គ្លេស និងពីអង់គ្លេស ទៅខ្មែរវិញ ព្រមទាំងមានការប្រកបពាក្យជាច្រើន។ នេះអាចជាជំនួយដល់និស្សិត បុគ្គលិកក្រុមហ៊ុនជាដើម។ ចាប់តាំងពីឆ្នាំ ២០០៤រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចេញលក់ផលិតផល ៤ប្រភេទនៅក្នុងទីផ្សារ ដូចជា MV 668, GF 383, GF 386, និង GF 838។ ចំពោះផលិតផលប្រភេទ MV 668 គឺជាវចនានុក្រមស៊េរីចុងក្រោយគេបង្អស់ និងបានដាក់លក់ក្នុងទីផ្សារនាពេលថ្មីៗនេះផងដែរ។ ចំពោះប្រភេទ GF 838 នាពេលបច្ចុប្បន្ននេះ ពុំទាន់មានលក់លើទីផ្សារទេ ព្រោះវាអស់ពីស្តុក៕ |
| ហេតុអ្វីចាំបាច់ប្រើប្រាស់វចនានុក្រម CanaTech? |
| វចនានុក្រមកាណាតិក គឺជាឧបករណ៍អេឡិចត្រូនិចដ៏ឆ្លាតវៃមួយនៅក្នុងយុគសម័យដ៏ទំនើបនេះ។ ជាមួយនឹងឧបករណ៍នេះ វាផ្តល់មុខងារសំខាន់ៗជាច្រើន ទៅអ្នកស្រាវជ្រាវ និស្សិត អ្នកធ្វើការ និងបុគ្គលិក ក្នុងការសិក្សារៀនសូត្រ និងធ្វើការស្រាវជ្រាវ ព្រោះវាមានភាសាជាច្រើន ក្នុងការជ្រើសរើស។ មិនត្រឹមតែការសិក្សា និងការស្រាវជ្រាវប៉ុណ្ណោះទេ វាថែមទាំងផ្តល់ការកម្សាន្ត អោយអ្នកប្រើប្រាស់ទៀត ដូចជា ការស្តាប់ចំរៀង លេងហ្គេម ជាដើម៕ |
| ចក្ខុវិស័យ |
| នាពេលអនាគត ក្រុមហ៊ុននឹងធ្វើការព្យាយាមកែសំរួល ផលិតផលរបស់ក្រុមហ៊ុនអោយកាន់តែប្រសើរជាងមុន ដោយធ្វើការបន្ថែមនូវមុខងារ ភាសា ចំនួនពាក្យ ការកម្សាន្ត ភាពទំនើប ព្រមទាំងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត៕ |
| Term & Conditions | Data Protection & Privacy Statement | © Copyright canaTechs.com, inc 2010. All rights reserved. |